• Cambodia Peace Channel

CPC-ការចាកចេញរបស់លោក ហុងដា ធ្វើអោយអ្នកគាំទ្រកម្ពុជាសោកស្ដាយ ខណៈក្រុមគោព្រៃមិនអាចឆ្លងផុតវគ្គចែកពូលបាន

ភ្នំពេញ៖កាលពីយប់ថ្ងៃទី១០ ខែឧសភាម្សិលមិញនេះ ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាមិនអាចឆ្លងផុតវគ្គចែកពូលបានឡើយ ក្រោមប្រកួតចាញ់ឥណ្ឌូណេស៊ីក្រោមលទ្ធផល ១ទល់នឹង ២ ដែលធ្វើឲ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំង ពិសេសគឺលោក Honda ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាផ្ទាស់ ខណៈដែលចំណាយពេលបង្វឹក និងចាត់ចែងក្រុមអស់រយៈពេល ៥ឆ្នាំមកហើយ។

ជាក់ស្ដែងយោងតាមផេកផ្លូវការរបស់លោក ហុងដា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះបានបង្ហោះសំណេរដែលមានខ្លឹមសារទាំងស្រុងថា ៖ អរុណសួស្តី! តាមដឹង គម្រោង របស់ ខ្ញុំ របស់ ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់កាលពីយប់មិញ យើងចង់ធ្វើឱ្យអ្នកកាន់តែសប្បាយចិត្តជាមួយនឹងលទ្ធផលល្អប្រសើរ។ ប៉ុន្តែយើងមិនអាចធ្វើបាន។ ជីវិតយើងមិនសន្យាទេ ហើយការពិតពេលខ្លះវាពិបាកទទួលយកណាស់។ ខ្ញុំមានអារម្មណ៍ដូចគ្នាជាច្រើនដងតាមរយៈគម្រោងរបស់ខ្ញុំចាប់តាំងពីឆ្នាំ 2018។ ប៉ុន្តែ “អ្នក” គឺជាថាមពល និង ក្តីសង្ឃឹមរបស់ខ្ញុំ។ ចឹងបានខ្ញុំអាចបន្ត project ដល់ទីបញ្ចប់. ខ្ញុំនឹងនិយាយអរគុណអ្នកសម្រាប់គ្រប់យ៉ាង ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។ អ្នកបានផ្តល់ឱ្យខ្ញុំនិងអ្នកលេងទាំងអស់ជាច្រើន។ ខ្ញុំមានមោទនភាពចំពោះអ្នកទាំងអស់គ្នា។ ចុងក្រោយខ្ញុំចង់ប្រាប់ពាក្យនេះថា មានក្តីស្រមៃ ដើរតាមក្តីស្រមៃ.សូមអរគុណនឹងជួបអ្នកម្តងទៀត!

ជុំវិញការចាកចេញរបស់អ្នកចាត់ការទូទៅរូបនេះ ធ្វើឲ្យពលរដ្ឋកម្ពុជាសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ប៉ុន្តែបានសម្តែងអំណរគុណដល់លោក ហុងដា នឹងក្រុមការងារ ដែលបានចំណាយពេលជិត ៦ឆ្នាំក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជារហូតមកទល់ពេលនេះ៕