• Cambodia Peace Channel

CPC-គ្រូបង្វឹកជម្រើសជាតិថៃ ប៊ួ ខាវ សម្រេចចិត្តមិនធ្វើដំណើរមកស៊ីហ្គេម នៅកម្ពុជាដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ បួ ខាវ ដែលជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកកីឡាឃីគបុកស៊ីងជម្រើសជាតិថៃ បានសម្រេចចិត្តមិនធ្វើដំណើរមកស៊ីហ្គេមនៅកម្ពុជា ដោយមិនដឹងមូលហេតុ ។

យោងតាមផេកផ្លូវការរបស់អនុប្រធានសមាគមឃីកបុកស៊ីងថៃ ប៊ូ ខាវ បានបង្ហោះរូបកាលពីថ្ងៃទី១០ ខែឧសភាម្សិលមិញនេះ ជាមួយក្រុមអតពលិកជម្រើសជាតិថៃ ក្នុងព្រលានយន្តហោះដោយភ្ជាប់ជាមួយជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា៖ “អនុសេនីយ៍ Sombat Banchamek ឬ បង Buakaw ត្រៀមដឹកនាំក្រុមជម្រើសជាតិថៃឃីកបុកស៊ីង និងក្រុម Sea Games មកភ្នំពេញ ប្រទេសកម្ពុជា ដោយជើងហោះហើរ Bangkok Airways PG933 ខណៈដែលសមាគមបញ្ជូនអត្តពលិកឃីកបុកស៊ីងទាំង១៧ជំនាន់ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយក្តីសង្ឃឹមទទួលបានមេដាយមាសចំនួន៦គ្រឿង។

ប៉ុន្តែបង្ហោះមិនបាន ៣ម៉ោងផង ស្រាប់តែ ប៊ួ ខាវ បានបង្ហោះសំណេរលើបណ្តាញសង្គមយ៉ាងខ្លីថា ៖ “ដោយសារមានហេតុផលខ្លះខ្ញុំ សម្រេចចិត្តមិនធ្វើដំណើរទៅស៊ីហ្គេម នៅកម្ពុជាឡើយ”។

ជុំវិញការសម្រេចចិត្តបែបនេះ នៅមិនទាន់ដឹងពីមូលហេតុយ៉ាងណានៅឡើយនោះទេ ប៉ុន្តែព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅដោយរលូន សប្បាយរីករាយ និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ ក៏ដូចជាស្នាដៃដ៏អស្ចារ្យរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រុមការងារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលផងដែរ សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍៕