• Cambodia Peace Channel

CPC-នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជំរុញឲ្យមន្រ្តីនរគបាលរួមគ្នាទប់ស្កាត់ទំនិញខុសច្បាប់ ជាពិសេសប្រភេទអាហារខូចគុណភាព

ភ្នំពេញ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច រៀបចំពិធីបិទវគ្គបំប៉នជំនាញស្តីពី នីតិវិធីស៊ើបអង្កេត បទល្មើស កម្មសិទ្ធិបញ្ញា និងឱសថខុសច្បាប់ ដែលធ្វើនៅខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣   ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានជំរុញឱ្យមន្រ្តីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ទាំអស់ ត្រូវរួមគ្នាទប់ស្កាត់បទល្មើសសេដ្ឋកិច្ចឱ្យបានកាន់តែមានប្រសិទ្ធភាព ដូចជាការ នាំចូល ទំនិញគេចពន្ធ ទំនិញខូចគុណភាព ជាពិសេសប្រភេទអាហារខូចគុណភាព ពីព្រោះ ទិញទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេស ជាពិសេសបានធ្វើប៉ះពាល់ យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ខណៈឱសថអត់ច្បាប់ ក៏ជាមុខសញ្ញាដែលត្រូវយកចិត្តទុកដាក់បង្រ្កាប ដោយត្រូវសហការជាមួយមន្រ្តីជំនាញគ្រប់ស្ថាប័ន ដើម្បីឱ្យការបង្រ្កាបមានប្រសិទ្ធភាព។

ឯកឧត្តមឧត្តមសេនីយ៍ឯកបានបន្តថា ឱសថអត់ច្បាប់ ក៏ជាមុខសញ្ញាដែលត្រូវយកចិត្តទុកដាក់បង្រ្កាប ដោយត្រូវសហការជាមួយមន្រ្តីជំនាញគ្រប់ស្ថាប័ន ដើម្បីឱ្យការបង្រ្កាបមានប្រសិទ្ធភាព។ បទល្មើសទាំងនេះ ដំបូងឡើយគឺ ជនខិល ខូចបានធ្វើសកម្មភាពលួចនាំចូលតាមព្រំដែន ដូចនេះមន្រ្តីនគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ចទាំងអស់ នៅតាមបណ្តាខេត្តតាមព្រំដែនត្រូវបង្កើនការ យកចិត្តទុកដាក់បង្ក្រាប ឱ្យបានខ្លាំងខ្លាបន្ថែមទៀត។ ដោយកសាងផែនការជាក់ស្តែង ស្របតាមស្ថានភាពថ្មី និងការរីកចម្រើនរបស់សង្គមជាតិ បែងចែកប្រគល់ភារកិច្ច និងការទទួលខុស ត្រូវឱ្យបានច្បាស់លាស់ ដើម្បីចាត់អនុវត្តន៍ផែនការឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ ត្រូវលើក កម្ពស់សមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទ ល្មើសសេដ្ឋកិច្ច ឱ្យដល់ឫសគល់។ លើកកម្ពស់ភាពម្ចាស់ការក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាប ជាពិសេសបទ ល្មើសរត់ពន្ធ គេចពន្ធ ដែលនាំឱ្យបាត់បង់ចំណូលថវិកាជាតិ ឱសថខូច គុណភាព ឬគ្មានច្បាប់អនុញ្ញាត និងចំណីអាហារខូចគុណភាព ដែលធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាពលរដ្ឋ។ បង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ចឱ្យបានសកម្មផុលផុស៕