• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លម្អិតព័ត៌មាន ជុំវិញការប្រឌិតរឿងរបស់បុរសម្នាក់ថា មានចោរប្លន់ក្នុងតំបន់បឹងកក់កាលពីយប់មិញ

ភ្នំពេញ ៖ បុរសម្នាក់បែកគំនិតប្រឌិតរឿងករណីចោរប្លន់ម៉ូតូធ្វេីអោយផ្អេីលប្រជាពលរដ្ឋ​ អ្នកសារព័ត៌មាន​ ជាពិសេសគឺសមត្ថកិច្ចជំនាញខណ្ឌដូនពេញ​ រវល់មួយយប់ទល់ភ្លឺ​ បើកការស្រាវជ្រាវទើបដឹងថាបុរសខាងលើប្រឌិតរឿងថាមានជនសង្ស័យប្លន់យកម៉ូតូ ។

គួររំលឹកថាកាលពីថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង២០ម៉០០នាទី​ បុរសឈ្មោះ​ លី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ បានប្រឌិតថា​ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JM-4567 ឌុបកូនស្រីនៅខាងមុខ​ ជិះចេញពីផ្ទះក្នុងសង្កាត់បឹងកក់២​ តាមផ្លូវស្រែផ្ទះសំណាក់លាភ ដេីម្បីដេីរលេង​ ពេលជិះមកដល់ចំណុច​ ខាងលិចរដ្ឋករទឹក​ ក៏ស្រាប់តែមានជនសង្ស័យ២នាក់​ ជិះម៉ូតូមួយគ្រឿង​ ម៉ាកADV ពណ៌ខ្មៅបិទ​គ្រឿម ជិះមកអែបខាងឆ្វេងដៃ​ គៀរអោយចូលខាង​ ហេីយស្រែកថា​ ហែងចុះពីលេីម៉ូតូ​ ភ្លាមនោះជនង្ស័យដែលជិះពីក្រោយបានលោតចុះពីលេីម៉ូតូ​ ហេីយយកដៃលូកចូលហោប៉ៅជនរងគ្រោះ​ យកទូរស័ព្ទដៃ​ ដោយសារតែខ្លាចគ្រោះថ្នាក់ដល់កូនតូច​ ជនរងគ្រោះមិនតប​ តទេ​ បន្ទាប់មកជនសង្ស័យដែលជិះពីក្រោយបានយកវត្ថុរឹងមកវាយចំក្បាលពីខាងក្រោយ​ និងបានឡេីងជិះម៉ូតូជនរងគ្រោះ​គេចខ្លួនបាត់​រហូតដល់ព្រឹកថ្ងៃទី១១ខែមករា​ ឆ្នាំ២០២៤​ ទេីបសមត្ថកិច្ចយេីងស្រាវជ្រាវដឹងថា​ គ្មានករណីប្លន់ម៉ូតូកេីរឡេីងទេ​ ហេីយនៅម៉ោងកេីតហេតុ​ បុរសឈ្មោះ​ លី​ រ៉ហ្សា​ បានជិះម៉ូតូយកទៅផ្ញេីរក្នុងសណ្ឋាគារភ្នំពេញ​ ។

បើតាមចម្លើយសារភាពរបស់បុរសខាងលើបានអោយដឹងថា ខ្លួនមានវិបត្តិគ្រួសារដោយសារតែគ្មានអ្នកយកចិត្តទុកដាក់លើខ្លួនទើបប្រឌិតរឿងនេះឡើងដើម្បីអោយគ្រួសារមានការ បារម្ភលើខ្លួននឹងយកចិត្តទុកដាក់លើខ្លួន ដោយយកម៉ូតូយកទោផ្ញើក្នុងសណ្ឋាគារភ្នំពេញ​រួចបានហៅកង់បីជិះមកតំបន់បឹងកក់វិញរួចយក ក្រវិលកំប៉ុងភេសជ្ជៈយកមក ឆូតករបស់ខ្លួនរួចបានខ្ចីទូរស័ព្ទសន្តិសុខតេប្រាប់បងថ្លៃថាមានជនសង្ស័យប្លន់យកម៉ូតូរបស់ខ្លួនបង្កមានការភ្ញាក់ផ្អើលសមត្ថកិច្ចចុះ អន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុភ្លាមៗ ។

ក្រោយកម្លាំងសមត្ថកិច្ចសាកសួរនាំរួច និងអនុវត្តតាមនីតិវិធីលើបុរសខាងលើដែលបានប្រឌិតរឿងនាំឲ្យមានការជ្រួលច្របល់ ៕