• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លម្អិតព័ត៌មាន ជុំវិញករណីចាប់ជម្រិត បណ្ដាលឱ្យស្វាមី ម្ចាស់ផលិតផល Lakamo បាត់បងជិវិត

ភ្នំពេញ៖ ស្វាមី​របស់​អ្នកជំនួញស្រីម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងករណី​ចាប់​ជម្រិតលុយ២០មុឺនដុល្លារ ហេតុការណ៍នេះ បានកើតឡើងតាំងពីម៉ោង១១យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថាថា នៅប្រហែលម៉ោង១១យប់ ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឲ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។

 

ពេលទៅដល់ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ និងគំរាមបុរសជាប្ដីម្ចាស់ផលិតផល ត្រូវបានគេស្គាល់ឈ្មោះ ឈួរ ឈុនហួរ ហើយក៏បាញ់មួយគ្រាប់ចំក្បាលផ្នែកខាងក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

 

 ក្រោយបាញ់សម្លាប់បុរសជាម្ចាស់ផ្ទះ ដែលជាប្ដីម្ចាស់ប្រេនឡេ Lakamo នោះរួច ជនដៃដល់បានជំរិតឲ្យជនរងគ្រោះ យកលុយមកប្រគល់ឲ្យខ្លួន ចំនួន២០ម៉ឺនដុល្លារ។

 

រហូតដល់ព្រឹកម៉ោងប្រមាណ៧ ថ្ងៃទី១១ ខែមេសា ហើយហេតុការណ៍នេះ បានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចេញទៅអន្ដរាគមន៍ និងបង្ក្រាបជនដៃដល់។ នៅពេលឃើញកម្លាំងអាវុធហត្ថទៅដល់ និងកំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ទំនងអស់ផ្លូវដើម្បីតស៊ូ ក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។

 

ដោយឡែក មានជនរងគ្រោះម្នាក់ទៀតផងដែរ ដែលរងរបួសដោយសារភ័យ ហើយលោតពីលើផ្ទះទាក់ជាមួយរបងឈ្មោះ សុខលីន ដែលត្រូវបានគេស្គាល់ថាជាតារា TikTok និងជា BA ផលិតផលឡេ Lakamo។

 

បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់៕