• Cambodia Peace Channel

ប្រធានក្លិបបឹងកេត ក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ៖លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត ត្រូវបានជាប់ឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់អាណត្តិ ឆ្នាំ២០១៩-២០២៣ ដោយទទួលសម្លេងឆ្នោតគាំទ្រចំនួន២៩សម្លេង។

នេះបើយោងតាមការចុះផ្សាយលេីទំព័រហ្វេសប៊ុក Beung Ket Football Club នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៩​ នេះ។

ការបោះឆ្នោតជ្រើសរើសនេះ ធ្វើឡើង​នៅមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៣ ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ ក្រោមវត្តមាន លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សូមជម្រាបថា លោកស្រី ពុធ ធីតា ជាស្ត្រីទី១ ដែលជាប្រធានក្លិប ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា៕

ដោយ៖ស្រ៊ីប ឡានី