• Cambodia Peace Channel

ក្រុមហ៊ុន Facebook ចេញច្បាប់ដើម្បីប្រឆាំងទៅនឹងការចែកចាយព័ត៌មានក្លែងក្លាយ

អាមេរិក៖ក្រុមហ៊ុន Facebook បានធ្វើការប្រកាសអំពីការអាប់ដេត ដើម្បីកាត់បន្ថយនៃការចែកចាយព័ត៌មានក្លែងក្លាយ ជាពិសេសគឺការបន្តចែកចាយព័ត៌មានក្លែងក្លាយនៅតាម Group ។

ក្រុមហ៊ុន Facebook បានថ្លែងថា ឥឡូវនេះយើងកំពុងតែធ្វើការវាស់វែងថាតើ មានព័ត៌មានក្លែងក្លាយប្រហែលប៉ុន្មានដែលកំពុងតែបន្តចែកចាយនៅក្នុងមាតិកា បន្ទាប់ពីទទួលបានព័ត៌មានគ្រប់គ្រាន់ យើងនឹងធ្វើការលុបបំបាត់វាភ្លាម ។

នេះបើតាមការផ្សាយនៅលើគេហទំព័រ The Verge ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នេះ ។

គួរជម្រាបថា ខណៈពេលនេះ ក្រុមហ៊ុន Facebook កំពុងពិនិត្យពិច័យលើការសម្របសម្រួលថា តើការចែកចាយព័ត៌មានក្លែងក្លាយនោះ មានការបំពានច្បាប់ដែរឬទេ ៕

ដោយ៖វីរ៉ា វីន