• Cambodia Peace Channel

Microsoft បានបញ្ចេញកំណែទម្រង់ចុងក្រោយរបស់ Windows ១០ ដើម្បីជាការប្រើប្រាស់សាកល្បង

អាមេរិក៖ក្រុមហ៊ុន Microsoft បានបញ្ចេញកំណែចុងក្រោយនូវ Windows ១០ ដើម្បីឱ្យអ្នកប្រើប្រាស់បានធ្វើការសាកល្បងជាមុន ខណៈដែលក្រុមហ៊ុនកំពុងតែត្រៀមបញ្ចេញជាផ្លូវការនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ។

លោកអ្នកអាចទាញយកការបញ្ចេញកំណែចុងក្រោយសាកល្បងនេះបាន ដោយក្រុមហ៊ុន Microsoft បានតំឡើងចុងក្រោយត្រឹម Version ១៨៣៦២.៣០ តាមរយៈការអាប់ដេតវីនដូ ។

នេះបើតាមការផ្សាយនៅលើគេហទំព័រ The Verge ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នេះ ។

គួរជម្រាបថា ចំពោះការបញ្ចេញជាផ្លូវការនូវការអាប់ដេតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមហ៊ុន Microsoft បានធ្វើការកែប្រែទៅលើ ៖
១. ពន្លឺថ្មីរបស់ Theme នៃវីនដូ
២. ការគាំទ្រទៅលើកម្មវិធី Kaomoji
៣. លក្ខណៈពិសេសរបស់ប្រអប់ផ្ញើរសារ
៤. ការបំបែកគ្នារវាង Cortana និង Search ៕

ដោយ៖វីរ៉ា វីន