• Cambodia Peace Channel

អបអរសាទរហ្វេន Manchester City ! Raheem Sterling ឈ្នះពានរង្វាន់ កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FWA

អង់គ្លេស៖គេហទំព័រ Talksport បានចុះផ្សាយថា ខ្សែប្រយុទ្ធមេឃខៀវ Manchester City កីឡាករ Raheem Sterling ឈ្នះពានរង្វាន់ កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FWA ឬសមាគមអ្នកនិពន្ធបាល់ទាត់កីឡាករឆ្នើមប្រចាំឆ្នាំ ឬ Football Writers’ Association Footballer of the Year សម្រាប់ឆ្នាំ២០១៨-២០១៩។

កីឡករវ័យ ២៤ឆ្នាំ ដែលទើបនឹងឈ្នះពាន PFA Young Player of the Year ត្រូវបានគេបោះឆ្នោតគាំទ្រដោយមានសម្លេងឆ្នោត ៦២% នៃសមាជិក FWA ខណៈដែលខ្សែការពារហង្សក្រហម Liverpool កីឡាករ Van Dijk មានតែ ១០០សម្លេង ពោលជាប់លេខ២។

Raheem Sterling ខ្សែប្រយុទ្ធមេឃខៀវ បានប្រជែងឈ្នះពាន កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FWA ហើយកីឡាកររូបនេះ ក្លាយជាកីឡាករដំបូងគេរបស់ Manchester City ដែលឈ្នះពានរង្វាន់ កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FWA ក្នុងរយៈពេល ៥០ឆ្នាំមកនេះ៕

ដោយ៖ស្រ៊ីប ឡានី