• Cambodia Peace Channel

ជឿថាកម្ពុជាអាចធ្វើបាន ! គោព្រៃកម្ពុជា នឹងត្រូវប៉ះប៉ាគីស្ថាន ជើងទី២នាល្ងាចនេះ

កាតា៖ក្រុមជម្រើសជាតិកម្ពុជា និងជម្រើសជាតិប៉ាគីស្ថាន នឹងត្រូវប្រកួតជើងទី២ ក្នុងវគ្គជម្រុះជុំទី១ នៃពានរង្វាន់ FIFA World Cup Qatar 2022 និង Asian Cup 2023 Qualifiers នាល្ងាចថ្ងៃទី១១ ខែមិថុនានេះ នៅប្រទេសកាតា។

ការប្រកួតជើងទី២ រវាងគោព្រៃកម្ពុជា និងប៉ាគីស្ថានថ្ងៃនេះ ជាការប្រកួតដ៏តឹងរឹងបំផុត ខណៈជើងទី១ កម្ពុជាធ្វើបានល្អ ដោយអាចទម្លុះសំណាញ់ទីប៉ាគីស្ថានបានរហូតដល់ ២គ្រាប់ ដោយកីឡាករវ័យក្មេង សៀង ចន្ធា និងកីឡាករចាស់វស្សា គួច សុគុម្ភៈ។

សូមជម្រាបថា ការប្រកួតជើងទី២ នឹងធ្វើឡើងនៅប្រទេសកាតា វេលាម៉ោង ៧៖០០នាទីល្ងាចនៅកាតា ត្រូវនឹងម៉ោង ១១៖០០នាទីយប់នៅកម្ពុជា ដើម្បីស្វែងរកក្រុមដែលនឹងត្រូវឡើងទៅវគ្គជម្រុះបន្ត នៃពានរង្វាន់ FIFA World Cup Qatar 2022៕

ដោយ៖ស្រ៊ីប ឡានី