• Cambodia Peace Channel

Divock Origi សម្តែងការរីករាយ ក្រោយចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយ Liverpool

អង់គ្លេស៖ខ្សែប្រយុទ្ធ Divock Origi បានចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយហង្សក្រហម Liverpool រយៈពេលវែង ក្រោយម្ចាស់អាវលេខ២៧ នេះ បង្ហាញទម្រងលេងយ៉ាងល្អ និងជួយរកគ្រាប់បាលឲ្យហង្សក្រហមនៅវគ្គពាក់កណ្តាល និងវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Champions League។

ម្ចាស់អាវលេខ២៧ Origi បានស៊ុតបញ្ចូលទី ក្លិបអ្នកមានបុណ្យFC Barcelona ចំនួន២គ្រាប់ កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Anfield ដោយទម្លាក់ក្លិបអ្នកមានបុណ្យ ក្នុងលទ្ធផល ៤ទល់នឹង០ ហើយធ្វើឲ្យមជ្ឈដ្ឋានទូទៅជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។

ខ្សែប្រយុទ្ធ Origi បានថ្លែងប្រាប់គេហទំព័រក្លិប Liverpool ថា”ខ្ញុំពិតសប្បាយរីករាយខ្លាំងណាស់ ដែលបានចុះហត្ថលេខានៅលើកិច្ចសន្យាថ្មីនេះ ហើយវាបានផ្តល់នូវការចាប់ផ្តើមនៅរដូវកាល ហើយវាបញ្ចប់ដោយលទ្ធផលល្អកាលពីរដូវកាលមុន។ ដូច្នេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់”។

សូមជម្រាបថា ខ្សែប្រយុទ្ធ Divock Origi មិនសូវបានបង្ហាញខ្លួននៅលើទីលានច្រើននោះទេនៅហង្សក្រហម ខណៈ Mohamed Salah, Sadio Mane និងFirmino ដណ្តើមកៅអីជម្រើសដំបូងរហូត ប៉ុន្តែអំឡុងពេលអវត្តមាន Salah និងFirmino នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Origi បានបង្ហាញទម្រងលេងយ៉ាងល្អ ជាមួយគ្រាប់បាល់ ២គ្រាប់ និង១គ្រាប់ នៅវគ្គផ្តាច់ព្រ័ត្រផងដែរ៕ ដោយ៖ស្រ៊ីប ឡានី