• Cambodia Peace Channel

ធ្ងន់កហើយ ! Neymar ត្រូវបានក្លិបពិន័យចំពោះការមិនមកហ្វឹកហាត់ថ្ងៃដំបូង

បារាំង៖ខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល កីឡាករ Neymar ត្រូវបានក្លិប París Saint Germain ផាកពិន័យទឹកប្រាក់ប្រមាណជាង ៣៤០,០០០ផោន ចំពោះការខកខានមិនបានចូលជុំរំហ្វឹកហាត់។

តាមការចុះផ្សាយរបស់ Dailymail ដកស្រង់ពីសារព័ត៌មានអេស្ប៉ាញ Marca ថា”ខ្សែប្រយុទ្ធ Neymar នឹងមិនទទួលទឹកប្រាក់ចំនួន ៣៤០,០០០ផោន សម្រាប់ប្រាក់បន្ថែម នាខែកក្កដា នេះទេ ជាការផាកពិន័យចំពោះការមិនបានរាយការណ៍ចំពោះការមិនចូលជុំរំហ្វឹងហាត់ថ្ងៃដំបូង នៃរដូវកាលថ្មីនេះ”។

សូមជម្រាបថា ក្លិបយក្សបារាំង París Saint Germain បានកោះហៅសមាជិកក្រុមជួបជុំហ្វឹកហាត់ជាថ្ងៃដំបូងកាលពីម្សិលមិញ ខណៈដែលមិនមានវត្តមានខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល កីឡាករ Neymarទេ ហើយចេញសេចក្តីថ្លែងការណ៍ភ្លាមថា នឹងចាត់វិធានការលើកីឡាកររូបនេះ៕ ដោយ៖ស្រ៊ីប ឡានី