• Cambodia Peace Channel

អ៊ីរ៉ង់ និងកម្ពុជា ប៉ះគ្នាយប់មិញ បំបែកកំណត់ត្រាជាប្រវត្តិសាស្ត្ររៀងៗខ្លួន

តេហេរ៉ង់៖ ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអ៊ីរ៉ង់ បានប្រកួតបញ្ចប់ទៅ ៩០នាទីពេញ ដោយក្រុមភ្ញៀវកម្ពុជាបានបរាជ័យមិនគួរឱ្យជឿក្នុងលទ្ធផល ១៤ ទល់នឹង ០ ក្រោមក្រសែភ្នែក អ្នកគាំទ្រអ៊ីរ៉ង់ជាង ១ម៊ឺននាក់ ជាពិសេសនារីៗ។

លទ្ធផលនេះ កាលពីយប់មិញនេះបានធ្វើឱ្យក្រុមទាំងពីរបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្ររៀងៗខ្លួន។ កំណត់ត្រារបស់កម្ពុជា គឺលទ្ធផលដែលធ្វើឱ្យអ្នកគាំទ្រក្រុមគោព្រៃទទួលយកដោយការពេញចិត្តនេះ គឺមានធ្លាប់មាននោះទេ ក្រោមការដឹកនាំរបស់លោក Keisuki Honda និងជាការចាញ់ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជា។

ដោយឡែក ក្រុមជម្រើសជាតិអ៊ីរ៉ង់វិញ បានធ្វើការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រក្នុងពិភពបាល់ទាត់របស់ខ្លួន ដោយបានអនុញ្ញាតិឱ្យ អ្នកគាំទ្រជាស្ត្រីបានចូលទស្សនាផ្ទាល់នៅក្នុងពហុកីឡដ្ឋាន។ មួយវិញទៀតការទាត់បាល់បញ្ចូលទីដ៏ច្រើនលើសលុបទៅលើគូរប្រកួតនា ពេលនេះ បើគិតរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីរ៉ង់មិនដែលរកគ្រាប់បាល់ច្រើនបែបនេះនោះទេ។

គួរ​ជ្រាបថា ​ក្រុម​ជម្រើ​ស​ជាតិ​កម្ពុជា សម្រាប់ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២នេះមិនទាន់បញ្ចប់បេសកកម្មនៅ ឡើយទេ ដោយនៅសល់ ៥ប្រកួតទៀតនៅក្នុងដៃ ពោលគឺនៅថ្ងៃទី១៥ តុលាខាងមុខនេះ ក្រុមគោព្រៃកម្ពុជាត្រូវបើកកីឡដ្ឋានជាតិ អូឡាំពិកទទួលក្រុមខ្លាំងអ៊ីរ៉ាក់៕