• Cambodia Peace Channel

ស្ពានដែកច្រកចូលក្រុមហ៊ុន ស៊ិន ទ្រី នៃខណ្ឌដង្កោ រងការខូចខាតកាន់តែធ្ងន់ធ្ងរ និង អាចប្រឈមនឹងគ្រោះថ្នាក់ (វីដេអូ)

ភ្នំពេញ៖ស្ពានដែកច្រកចូលក្រុមហ៊ុន ស៊ិន ទ្រី តាមផ្លូវលេខ៣៧១ នៃខណ្ឌដង្កោ បានរងការខូចខាតកាន់តែធ្ងន់ធ្ងរ និង អាចប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើនៅតែមានការធ្វើដំណើរ ទៀតនោះ ។

តាមរូបភាពជាក់ស្តែង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បានអោយ CPC NEWS ដឹងថា ដែកលើស្ពានបាន របើង ឡើង ដែលមិនអាចអោយរថយន្តធ្វើដំណើរបានឡើយ ខណៈមូលហេតុនៃការ របើង នេះ ត្រូវបានអ្នកធ្វើដំណើរ អះអាងថា បណ្តាលមកពីឡានធំជិះឆ្លងកាត់ជាញឹកញាប់ ។

ស្ពានដែកដ៏ចាស់ទ្រុឌទ្រោមមួយនេះ បានរងការខូចខាតជាយូរមកហើយ តែហាក់មិនឃើញអាជ្ញាធរ​ជួសជុល ឬ ផ្អាកអោយធ្វើចរាចរឡើយ ។ អ្នកធ្វើដំណើរ ព្រួយបារម្ភ ថា ការធ្វើដំណើរលើស្ពានមួយនេះ អាចប្រឈមនឹងការបាក់ និង គ្រោះថ្នាក់ ជាទីបំផុត ។

បញ្ហានេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោក​ស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ មេត្តាជួយដោះស្រាយបញ្ហានេះផង ៕