ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា នៅខេត្តសៀមរាប ប្រកាសបិទអាជីវកម្មទាំងស្រុង !
សៀមរាប៖គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ប្រកាសថា នឹងបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។
មូលហេតុនៃការបិទដំណើរការអាជីវកម្មទាំងស្រុង នេះ ត្រូវបានគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយចំនួនភ្ញៀវចូលមកទស្សនាមានការថយចុះយ៉ាងគំហុក ជាច្រើនខែកន្លងមកនេះ ។
ក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបានទេ ។
ជាមួយគ្នានេះ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ៕
![](https://www.cpc-news.com/wp-content/uploads/2020/10/received_1811500238997917-800x1067-1-768x1024-3.jpeg)
![](https://www.cpc-news.com/wp-content/uploads/2020/10/82546868_2221619498146299_8596164970343825408_o-1-1024x673.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/117340282_2375213806120200_1440364791735722503_o-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/117405256_2375214026120178_8507568646808169805_o-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/117531381_2375213766120204_5005324101425413454_o-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/117595137_2375214119453502_5045605757588644470_o-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/117628448_2375213579453556_6848221634469277659_o-1-1024x768.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/117755822_2375213852786862_7613019910547050387_o-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/117907002_2375213959453518_4374926044634263750_o-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/118007523_2375213886120192_8002932059583199543_o-1-1024x683.jpg)
![](https://www.cpc-news.com/wp-content/uploads/2020/10/118088711_2375213726120208_6853720375881129391_o-1-1024x683.jpg)