• Cambodia Peace Channel

ចិន ផ្តល់ជំនួយឥតសំណងប្រមាណ ១៤០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០២០នេះ

ភ្នំពេញ៖នៅក្នុងឱកាសទស្សនកិច្ច និងពិភាក្សាការងាររបស់មន្ត្រីជាន់ខ្ពស់ចិននៅកម្ពជា ភាគីចិនបានប្រគល់នូវកំណត់ទូត អំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជា ដែលមានទឹកប្រាក់ចំនួន៩៥០លានយាន់ ឬប្រហែល១៤០លានដុល្លារ។

ការសម្រេចប្រគល់នូវកំណត់ទូតពីជំនួយឥតសំណងនាពេលនេះ បានធ្វើឡើងក្នុងក្នុងជំនួបរវាងលោក វ៉ាង យី ប្រមុខរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនជាមួយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅសណ្ឋាគារសូហ្វីតែល កាលពីល្ងាច នៅថ្ងៃទី១១ ខែតុលា ២០២០។

លោក ហោ ណាំហុង បានលើកឡើងអំពីការប្រើប្រាស់ឥណទានសម្បទាន(Loan) និងហិរញ្ញប្បទានឥតសំណង(Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០ រួមមានទាំងគម្រោងត្រៀមចុះហត្ថលេខា និងគម្រោងកំពុងរៀបចំទាំង រួមមាន៖


– គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។
– គម្រោងសាងសង់ផ្លូវជាតិលេខ71C
– គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧
– គម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករ។
– គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត
– គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១៕