• Cambodia Peace Channel

CPC-នគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាចំនួន០៤នាក់ ត្រូវបានកោះហៅមកសាកសួរបំភ្លឺ ក្រោយបង្ករងការរិះគន់ និងប៉ះពាល់សតិអារម្មណ៍ពលរដ្ឋ

ភ្នំពេញ៖បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមចោទទៅលើមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) បានបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើបង្ករងការរិះគន់ និងប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវជាបន្ទាន់។

ជាមួយគ្នានោះមន្រ្តីនគរបាលចរាចរណ៍ ចំនួន០២នាក់ ទី១.នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងទី២. ប្រធានគោលដៅទទួលខុសត្រូវគោលដៅខាងលើ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន០២នាក់ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានកោះហៅមកសាកសួរបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ បន្ទាប់មករងចាំពិនិត្យ និងសុំគោលការណ៍សម្រេចពីឯកឧត្តមស្នងការ ដើម្បីមានចំណាត់ការបន្ត៕