• Cambodia Peace Channel

CPC-មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានចុះទៅធ្វើការណែនាំដល់តេជគុណសាមណេរ ផន ចាន់រះ ក្រោយមានការរិះគន់ពីសំណាក់ពុទ្ធបរិស័ទ

បន្ទាយមានជ័យ ៖នៅទីបំផុត មន្ទីរធម្មការ និងសាសនាខេត្ត បានសហការជាមួយព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកភ្នំស្រុក និងរដ្ឋបាលស្រុក សមាគមអាចារ្យស្រុក ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត បានចុះទៅធ្វើការណែនាំ ដល់តេជគុណ សាមណេរ ឈ្មោះ ផន ចាន់រះ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់តាមបណ្តាញប្រព័ន្ធបច្ចេកវិទ្យាសង្គម ដោយមានការរិះគន់អំពីសំណាក់ ព្រះសង្ឃ និង ពុទ្ធបរិស័ទ មហាជន កាលពីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២ :៣០នាទី ។

ជាមួយគ្នានេះព្រះអង្គបានយល់ព្រមព្រៀងធ្វើកិច្ចសន្យា ឈប់បង្ហោះ និងប្រើប្រាស់រូបភាពផ្សេងៗ មិនសមរម្យនៅលើបណ្តាញបច្ចេកវិទ្យាសង្គម អាស្រ័យហេតុនេះ សូមគោរពជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាមេត្តាជ្រាប ។