• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មហាជនសម្ដែងការមិនពេញចិត្តចំពោះសកម្មភាពហឹង្សារបស់អាជ្ញាធរជាតិអប្សរាទៅលើកុមារាម្នាក់ ក្នុងតំបន់អង្គរ

ភ្នំពេញ៖ថ្មីៗកន្លងមកនេះ មហាជនជាពិសេសអ្នកប្រើប្រាសបណ្ដាញសង្គមបានរិះគន់យ៉ាងចាស់ដៃ ចំពោះអាជ្ញាធរជាតិអប្សរា ក្រោយមានការលេចធ្លាយនូវឃ្លីបវិឌីអូមួយ ដែលបង្ហាញពីសកម្មភាពស្រែកសម្លុត នឹងការប្រើប្រាស់ហឹង្សា ទៅលើកុមារាម្នាក់ នៅក្នុងបរិវេនអង្គរ កាលពីវេលាម៉ោង១៧:៣៧ នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ។

នេះបើយោតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Samith Kj មិនអោយក្មេងលក់សត្វអណ្តើកមុខប្រាសាទអង្គរវត្តទេ គួរដាក់ផ្លាកបំរាមអោយភ្ញៀវបានដឹង ឬរកដំណោះស្រាយសមរម្យ ពុំចាំបាច់ប្រើកម្លាំងបាយវ៉ៃតប់បែបហ្នឹង ហាក់ដូចជាបង្ហាញអោយឃើញថា លោកបុគ្គលិកនៃអាជ្ញាធរអប្សរាគ្មានសីលធម៌ និងវិជ្ជាជីវការងារ “ការហាមឃាត់ភ្ញៀវមិនអោយចែកលុយដល់ក្មេងត្រូវបានហាមឃាត់ក្នុងតំបន់អង្គរ មានទាំងរូបភាពនិងLogo ដាក់បង្ហាញប្រាប់ភ្ញៀវនៅច្រកចូលប្រាសាទ តែបើមានឧកញ៉ា ឬអ្នកមានគ្រាក់ៗណាមួយចូលមកលេងប្រាសាទវិញ គឺថាតម្រង់ជួរចាំទទួលពីអស់លោកទាំងនោះ បងប្អូនមកលេងប្រាសាទអង្គរវត្ត ខ្ញុំសុំមិនហ៊ានប៉ះពាល់ដល់ជំនឿរបស់លោកអ្នកទេ តែបើអាច សុំកុំ ទិញអណ្តើកពីក្មេងមុខប្រាសាទទៀតអី ។

ជាមួយគ្នានេះ ម្ចាស់គណនីខាងលើបានសំណូមពរលដល់ ក្រសួងនិង អជ្ញាធរពាក់ព័ន្ធ ដោះស្រាយយ៉ាងណា អាចអោយក្មេងទាំងនោះអាចចិញ្ចឹមក្រពះប្រចាំថ្ងៃផង និង មិនប៉ះពាល់ដល់សោភ័ណភាពទេសចរណ៍ផង ៕