CPC-ពលរដ្ឋក្នុងស្រុកប្រាសាទបាគង តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីត្រៀមឡើងមាឃ តាមទំនៀមបុរាណមិនដែលខកខាន
![](https://www.cpc-news.com/wp-content/uploads/2024/02/photo_2024-02-12_11-49-04-991x564.jpg)
សៀមរាប៖រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។
ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។
លោក ពេជ្រ ឃិន មេភូមិបង្កោងមានប្រសាសន៍ថា ត្រីដែលចាប់បាននោះ មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិនដែលខកខាន៕
![](https://www.cpc-news.com/wp-content/uploads/2024/02/426724020_791574649459889_4134671734946573649_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/426748190_791574846126536_8787202344978504100_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/426751593_791574926126528_5575310158548508948_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/426764613_791574456126575_3112874659335320457_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/426920248_791628639454490_7710221445282204654_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427128436_791574806126540_244865749418040868_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427167934_791574599459894_92359796564265005_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427184535_791574669459887_4871119859566574994_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427800151_791574769459877_2785158391883196358_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427816686_791574886126532_6473147887154555523_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427823937_791574822793205_6371504645218346973_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427829064_791628582787829_1879603243355186366_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427833078_791574732793214_875912390237007963_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427833483_791574716126549_4047675206091475862_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427833527_791574692793218_1497264001244233699_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427838672_791628666121154_3289822533960476118_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/427882731_791574786126542_7161066457271983445_n-900x600.jpg)