• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ អំពាវនាវអោយអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយក្មេងស្រីម្នាក់បាត់បងជិវិត និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ស្រាល ចូលខ្លួនមកសារភាព

ភ្នំពេញ៖លោកសំ វិច្ឆការ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូមចូលខ្លួនមកសារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរង របួ ស ស្រាល ចំនួន០២នាក់ និងស្លាប់ ក្មេងស្រីចំនួន០១នាក់ ៕