• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខណ្ឌឬស្សីកែវ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងឃាត់ខ្លួនមនុស្ស៤នាក់

ភ្នំពេញ៖ជនសង្ស័យ៤នាក់ត្រូវនគរបាលឬស្សីកែវ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១១ ខែ​កុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង​ ១៧ និង​ ៣០នាទី ចំណុច​ បន្ទប់ជួល  ក្រុមទី៥ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែ បានអោយដឹងថាជនសង្ស័យចំនួន០៤នាក់ រួមមាន១/ឈ្មោះ ស្រី ពេជ្រ ភេទ​ស្រី អាយុ​ ២០ឆ្នាំ ជនជាតិខ្មែរ មានមានទីលំនៅបន្ទប់ជួល  ក្រុមទី៥ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។   ២/ឈ្មោះ​ រ៉េន ចាន់ដារ៉ា ភេទប្រុស អាយុ​ ២៥ ឆ្នាំជនជាតិខ្មែរ  ទីលំនៅបច្ចុប្បន្នខណ្ឌ​ទួលគោក រាជធានីភ្នំពេញ មុខរបរ​ មិនពិតប្រាកដ។ ៣/ឈ្មោះ ម៉ម សុខលី ភេទ​ប្រុស អាយុ​ ១៧ឆ្នាំ ជនជាតិខ្មែរ មានមានទីលំនៅផ្ទះជួល​ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១​ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ​ មុខរបរ​ មិនពិតប្រាកដ។   ៤/ឈ្មោះ​ រ៉ែម នីម ភេទប្រុស អាយុ​ ១៨ឆ្នាំ ជនជាតិខ្មែរ  ទីលំនៅបច្ចុប្បន្ន​ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ។ មុខរបរ មិនពិតប្រាកដ

សម្ភារ:ដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៨កញ្ចប់( ជារបស់ឈ្មោះ ស្រី ពេជ្រ)។

បច្ចុប្បន្នកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕