• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អគ្គិភ័យឆាបឆេះការដ្ឋានកំពុងសាងសង់ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ក្នុងសង្កាត់ទន្លេសាក់

ភ្នំពេញ ៖ ករណីអគ្គីភ័យឆាបឆេះការដ្ឋានកំពុងសាងសង ផ្ដើមចេញពីការផ្សារដែក បង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩និង ២៥នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្លឹបមួយកន្លែងកំពុងសាងសង់ នៅក្បែរកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងគេបានឃើញមានផ្សែងហ៊ុយចេញពីក្នុងការដ្ឋានមួយកន្លែងកំពុងសាងសង់ ភ្លាមៗនោះក៏បានឃើញកម្មករដែលធើ្វការក្នុងការដ្ឋានបានរត់ចេញមកខាងក្រៅ គាត់ក៏បានស្រែកហៅអោយជួយយកទឹកទៅបាញ់ពន្លត់ តែមិនរលត់ដោយសារភ្លើងឆេះក្នុងពិដាន បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកើតហេតុ និងទាក់ទងទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការអគ្គីភ័យមកទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។

ជុំវិញករណីខាងលើនេះ កម្លាំងជំនាញបាន ប្រើប្រាស់រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីចំនួន០៦គ្រឿង ខណៈមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីផ្សារធ្លាក់កម្ទេចដែកបង្កអោយមានការឆាបឆេះពិដាន ទើបកើតមានជាអណ្តាតភ្លើង ៕