• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នារីរងគ្រោះដែលចាញ់បោកមេខ្យល់យកទៅលក់នៅចិន ត្រូវបានជួយសង្គ្រោះដោយសុវត្ថភាព និងកំពុងរង់ចាំបន្តបំពេញនីតិវិធី ដើម្បីវិលត្រលប់ទៅស្រុកកំណើតវិញ

ភ្នំពេញ៖នៅទីបំផុត យុវតីរងគ្រោះ ដែលចាញ់បោកមេខ្យល់យកទៅលក់នៅចិន ត្រូវបានជួយសង្គ្រោះដោយសុវត្ថភាព និងកំពុងរង់ចាំបន្តបំពេញនីតិវិធីដើម្បីវិលត្រលប់ទៅស្រុកកំណើតវិញហើយ នេះបើតាមការឪ្យដឹងពី ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ  ។

បន្ទាប់ពីទទួលបានព័ត៌មានពីស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន កាលពីម៉ោង ១៤:២០ នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរក្រុងរួយអាន ក្នុងការជួយសង្គ្រោះនារីរងគ្រោះ ជនជាតិខ្មែរម្នាក់ឈ្មោះ រុំ ភិផា ចេញពីផ្ទះលេខ០២ ជាន់ទី៧ អគារម៉ាណោ ផ្លូវហុងឆែវ ទីក្រុងរួយអាន ក្រុងវិនចូវ ខេត្តជឺជាំង។

ក្រោមកិច្ចសហការដ៏ល្អ និងជិតស្និតរបស់អាជ្ញាធរចិន នារីរងគ្រោះខាងលើត្រូវបានជួយសង្គ្រោះដោយសុវត្ថភាពនាម៉ោង ១៧:៣០ នាទីល្ងាច ថ្ងៃដដែល និងកំពុងរង់ចាំបន្តបំពេញនីតិវិធីនៅការិយាល័យសន្តិសុខសាធារណៈខេត្តជឺជាំង ដើម្បីវិលត្រលប់ទៅស្រុកកំណើតវិញ។

ជាថ្មីម្ដងទៀត ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ សូមអំពាវនាវដល់សាធារណៈជន មេត្តាមានភាពប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងធ្វើដំណើរទៅរស់ ឬធ្វើការនៅបរទេសដោយខុសច្បាប់។ ក្នុងករណីត្រូវការការជួយសង្គ្រោះ សូមសាធារណៈជនមេត្តាទាក់ទងទៅស្ថានតំណាងកម្ពុជា ដែលនៅជិតខ្លួន ៕