• Cambodia Peace Channel

តើ Zidane អាចសង្គ្រោះក្រុមអធិរាជសអោយទៅរកភាពខ្លាំងវិញបានដែរឬទេ ខណៈពេលដែល Real Madrid ធ្លាក់ដល់ចំណុចសូន្យ?

អេស្ប៉ាញ៖កាលពីយប់មិញនេះ អ្នកគាំទ្រវិស័យបាល់ទាត់ជុំវិញពិភពលោក បានភ្ញាក់ផ្អើលយាងខ្លាំង ដែលក្លិប Real Madrid បានប្រកាសជាផ្លូវការនាំយក លោក Zinedine Zidane មកដឹកនាំ Real Madrid សារជាថ្មី ក្រោយបណ្តេះលោក Santiago Solari។ បុរសសញ្ជាតិបារាំងបានចុះហត្ថលេខាលើកុងត្រាថ្មីដល់ឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានកីឡា BeSoccer។

ការចាត់តាំងនេះឆ្លើយតបនឹងភាពមិនរីកចម្រើនក្រោមការដឹកនាំរបស់ Solari ក្រោយមិនអាចជួយក្រុមឲ្យទទួលបានលទ្ធផលវិជ្ជមាននៅ Copa del Rey និង Champions League។ ដោយឡែកការដែលយក Zidane មកជំនួសដំណែងនេះ គឺពិតជាសក្តិសមបំផុតក្នុងនាមធ្លាប់តែជាកីឡាករនិងអ្នកចាត់ការដ៏ល្បីរន្ទឺមួយរូប។

រំឭកថា Zidane បានចាប់ផ្តើមដំបូងកាលពីឆ្នាំ ២០១២ គ្រាដឹកនាំក្រុមឈុតតូច រហូតដល់ខែមករា ឆ្នាំ ២០១៦ លោកក៏បានចាត់តាំងជាគ្រូឈុតធំជំនួសតំណែង Rafael Benitez។ ក្រោមការដឹកនាំរបស់លោក រយៈពេលជាង ២ ឆ្នាំលោកកើបបានពានចំនួន ៩ ក្នុងពានទាំង ១៣ សរុបដែល Madrid មានឱកាសលើក ដោយរួមមាន Champions League បីសម័យកាល, LaLiga មួយ, European SuperCups ២, Club World Cups ២ និង Spanish Super Cup ១៕
ដោយ៖ស្រេន ឡាវី