• Cambodia Peace Channel

លោក សៅ សុខា៖បាល់ទាត់កម្ពុជានឹងឈ្នះមេដាយមាសនៅស៊ីហ្គេម២០២៣

ភ្នំពេញ៖ស្របពេលដែលសន្ទុះបាល់ទាត់កម្ពុជាកំពុងរីកដុះដាលទៅមុខឥតឈប់ឈរ ប្រមុខសហព័ន្ធ កីឡាបាល់ទាត់កម្ពុជាលោក សៅ សុខា បង្ហាញជំនឿចិត្តថា កម្ពុជានឹងឈ្នះមេដាយមាសនៅ ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ លោកថ្លែងបែបនេះ នៅក្នុងមហាសន្និបាត សហព័ន្ធបាល់ទាត់កម្ពុជាលើកទី១៣។

លោកអះអាងថា FFC បានសម្រួចសាងសង់ទីលាន និងបង្កើតសាលាតម្រង់ទិស នៅតាមខេត្តគោល ដៅមួយចំនួន ដើម្បីចម្រាញ់យកយុវជនថ្នាលដ៏មានគុណភាព មួយចូលរួមជម្រើសជាតិ។

ផែនការណ៍យុទ្ធសាស្ត្រនេះ នឹងធ្វើឲ្យកម្ពុជាកាន់តែសំបូរធនធាន ប្រកបដោយគុណភាពដែលធ្វើឲ្យ ការកាន់តែមានកម្រិតប្រកួតប្រជែងខ្ពស់។
គួរបញ្ជាក់ថា បើគ្មានការប្រែប្រួលស៊ីហ្គេមលើកទី៣២នៅកម្ពុជា នឹងបន្តប្រើយុវជនអាយុក្រោម ២២ឆ្នាំ៕
ដោយ៖ស្រេន ឡាវី