• Cambodia Peace Channel

ទីបំផុតកម្ពុជាពិតជាអាចធ្វើបាន ! កម្ពជាបានកក់កៅអីទៅកាន់វគ្គជម្រុះជុំទី២នៃព្រឹត្តិការណ៍ FIFA World Cup Qatar2022 ក្រោយយកឈ្នះប៉ាគីស្ថាននៅកាតា

កាតា៖ក្រុមជម្រើសជាតិកម្ពុជានៅតែបន្តការយកឈ្នះជម្រើសជាតិប៉ាគីស្ថាននៅជើងទី២ នៃការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ក្រោយយកឈ្នះប៉ាគីស្ថានក្នុងលទ្ធផល២ទល់នឹង១ នៅកីឡដ្ឋាន Hamad Bin Khalifa Stadium ទីក្រុងដូហា ប្រទេសកាតា កាលពីយប់ថ្ងៃទី១១ ខែមិថុនា ម្សិលមិញនេះ។

ការប្រកួតពិតជាតឹងតែងជាខ្លាំង ក្រោយប៉ាគីស្ថានបានដាក់សម្ពាធមកលើគោព្រៃកម្ពុជា និងបាននាំមុខកម្ពុជា ១គ្រាប់ត្រឹមនាទីទី១៧ ដោយបាល់ប៉េណាល់ទី ក្រោយខ្សែការពារ ឆេង ម៉េង យកដៃប៉ះបាល់នៅក្នុងតំបន់គ្រោះថ្នាក់។

ប៉ុន្តែគោព្រៃកម្ពុជានៅតែបន្តលេងតាមតាក់ទិក និងទម្រង់លេងបានយ៉ាងល្អតាមវាយបកវិញត្រឹមនាទីទី៦៤ ដោយស៊ុតបញ្ចូលទីបានដោយខ្សែបម្រើស្លាប កីឡាករ សេត រ៉ស៊ីប ដោយបានសហការបញ្ជូនបាល់បានយ៉ាងល្អពី កែវ សុខផេង ហើយជម្រើសជាតិកម្ពុជានៅតែបន្តដាក់សម្ពាធ ទៀតរហូតដល់នៅនាទីទី ៨៩ កីឡាករ រ៊ឹង ប៊ុនហៀង បានបន្ថែមគ្រាប់បាល់ទី២ ដោយការបញ្ជូនបាល់ពី សៀង ចន្ធា។

សូមជម្រាបថា ជម្រើសជាតិកម្ពុជា បានកក់កៅអីទៅកាន់វគ្គជម្រុះជុំទី២ បន្តទៀតនៃព្រឹត្តិការណ៍ FIFA World Cup Qatar2022 ក្រោយយកឈ្នះប៉ាគីស្ថានសរុបទាំងពីរជើង ក្នុងលទ្ធផល ៤ទល់នឹង១ ជាមួយម៉ាឡេស៊ី ម៉ង់ហ្គោលី បង់ក្លាដេស និងហ្គាម៕

ដោយ៖ស្រ៊ីប ឡានី