• Cambodia Peace Channel

មេដឹកនាំល្អ ! Liverpool ចង់ផ្តល់ឱកាសឲ្យយុវជន ជាជាងទិញកីឡាករថ្មីចូល

អង់គ្លេស៖ខណៈក្លិបធំៗជាច្រើនបាននឹងកំពុងចំណាយលុយជាច្រើន និងមមាញឹកក្នុងការទិញចូលកីឡាករចំណូលថ្មី ដើម្បីជួយពង្រឹងក្លិប ដូចជាក្លិបអ្នកមានបុណ្យ FC Barcelona និងក្រុមអធិរាជស Real Madrid ប៉ុន្តែម្ចាស់ជើងឯកChampion League ហង្សក្រហម Liverpool ហាក់ស្ងាត់ជ្រាបក្នុងការដោះដូរកីឡាករ។

ហង្សក្រហម ហាក់ដូចជាមិនបានបង្ហាញសកម្មភាព ឬលេចលឺដំណឹងផ្សេងៗច្រើននោះទេ ក្នុងការដោះដូរកីឡាករ ទិញ ឬលក់ចេញសមាជិកក្រុម ពោលអាចនិយាយបានថា ក្លិបនេះគ្រប់ជើងហើយសម្រាប់ហង្សក្រហម ខណៈខ្សែប្រយុទ្ធឆ្នើម Salah ក៏បានបដិសេធជាមួយក្លិបមួយចំនួនដែលចង់បានរូបគេ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះស្ម័គ្រចិត្តនៅជួយហង្សក្រហមបន្តទៀត។

ដោយឡែកអ្វីដែលជាការភ្ញាក់ផ្អើលវិញនោះ អ្នកចាត់ការទូទៅហង្សក្រហម ដែលទើបដឹកនាំក្លិបក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ទ្វីបអឺរ៉ុប និងម្ចាស់ជើងឯករង ក្នុងពានរង្វាន់ Premier League បែរជាចាប់អារម្មណ៍ពង្រឹងយុវជនដោយផ្ទាល់វិញ ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវជនក្នុងការបង្ហាញសមត្ថភាពនៅលើទីលាន។

សូមជម្រាបថា អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង លោក Jurgen Klopp កាលពីរដូវកាលមុន បានចំណាយលុយយ៉ាងច្រើនដើម្បីទិញយក ខ្សែការពារ Virgil Van Dijk និង Alisson ដើម្បីជួយពង្រឹងទម្រង់លេង ក្រោយរដូវកាលមុនបានត្រឹមក្លាយជាម្ចាស់ជើងរង បន្ទាប់ចាញ់ក្រុមអធិរាជស ក្នុងលទ្ធផល ៣ទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ៕ ដោយ៖ស្រ៊ីប ឡានី