• Cambodia Peace Channel

អតីតវីរបុរសនៅ Napoli ៖ James Rodriguez មិនគួរចង់បានអាវលេខ១០ នៅក្លិប Napoli ទេ

អ៊ីតាលី៖គេហទំព័រ All Football ចុះផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញថា អតីតកីឡាករនៅក្លិប Napoli កីឡាករ Roberto Carlos Pampa Sosa យល់ឃើញថា ខ្សែប្រយុទ្ធ James Rodriguez មិនគួរចង់បានអាវលេខ១០ នៅក្លិប Napoli ឡើយ។

អតីតកីឡាករនៅក្លិប Napoli រូបនេះបញ្ជាក់ថា “ខ្ញុំនឹងមិនផ្តល់អាវលេខ១០ ឲ្យគាត់ទេ ទោះបីគាត់មានទេពកោសល្យ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះមិនសាកសមពាក់វាទេ ហើយទម្រង់លេងរបស់គាត់មិនបាន ១% នៃអតីតខ្សែប្រយុទ្ធ Diego Maradona ផង”។

សូមជម្រាបថា ការដែលកំពុងវែកញែករកម្ចាស់អាវលេខ១០ នៅក្លិបNapoli នេះ បន្ទាប់ពីលេចលឺដំណឹងថា ខ្សែប្រយុទ្ធជម្រើសជាតិកូឡំប៊ីរូបនេះនឹងផ្ទេរទៅលេងនៅក្លិប Napoli ស្របពេលក្លិបនេះក៏ចង់បានខ្សែប្រយុទ្ធរូបនេះ ហើយក្លិប Real Madrid ក៏មានចេតនាចង់លក់ផងដែរ៕ ដោយ៖ស្រ៊ីប ឡានី