• Cambodia Peace Channel

CPC-កោះខ្យង ជាតំបន់ទេសចរណ៍ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចម្ងាយជាង១០គីឡូម៉ែត្រ ពីទីរួមស្រុកស្រែអំបិល

កោះកុង៖កោះខ្យង តំបន់ទេសចរណ៍ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានទីតាំងស្ថិតនៅក្នុងភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ចម្ងាយជាង១០គីឡូម៉ែត្រ ពីទីរួមស្រុកស្រែអំបិល នៃខេត្តកោះកុង។

កោះ​ខ្យង គឺជាប្រជុំកោះតូចៗចំនួន៣ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត ព្រមទាំងមានដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះទាំងនេះ ទឹកសមុទ្រថ្លាឈ្វេង អមដោយខ្យល់អាកាសបរិសុទ្ធ គឺជាបរិយាកាសដែលស័ក្តិសម សម្រាប់ការបោះតង់សម្រាកលម្ហែ។

មិនត្រឹមតែប៉ុណ្ណោះ ចំពោះស្ថានភាពផ្លូវធ្វើដំណើរគឺមានភាពងាយស្រួល ឡានម៉ូតូ អាចទៅដល់កន្លែងឡើងទូកតែម្ដង ៕