• Cambodia Peace Channel

CPC-មកស្គាល់ទីតាំងការសម្ដែងសិល្បៈល្ខោន និងទស្សនីយភាពនានា ក្នុងព្រឹត្តិការណ៍ រំលឹកគុណអង្គរ

សៀមរាប៖អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានាដែលបើកឱ្យចូលទស្សនាដោយសេរី ទៅតាមពេលវេលា និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖

១– ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ម៉ោង១៨៖០០-២២៖០០ ព្រឹត្តិការណ៍សម្ដែងសិល្បៈល្ខោន យីកេមហាជន នៅបរិវេណផ្នែក ខាងត្បូងនៃប៉ារីសអង្គរវត្ត។

២– ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ម៉ោង១៨៖០០-២២៖០០ ព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី៤” នៅព្រះលានជល់ដំរី នៃក្រុង អង្គរធំ។

៣-ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង១៨៖០០-២២៖០០)– ការសម្តែងសិល្បៈ ល្ខោនស្បែកធំ នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។ – នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ> ការសម្ដែង សិល្បៈចម្រុះ > ការសម្តែងសិល្បៈ ល្ខោនបុរាណពោលសី។

៤- ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង១៨៖០០-២២៛០០)ការសម្តែងំល្ខោនខោល រឿងរាមកេរ្តិ៍ ឈុត ” ចម្បាំងកុម្ពិការណ៍ ” នៅបរិវេណផ្នែកខាងត្បូង នៃប៉ាវីសអង្គរវត្ត។ការបង្ហាញ ក្បាច់គុនបុរាណខ្មែរ ដែលនឹងប្រព្រឹត្តទៅចំនួនពីរថ្ងៃ (ថ្ងៃទី១៦-១៧) នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។