• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់ខឹងគូរស្នេហ៍មិនព្រមងូតទឹកជាមួយ បែជាឡើងមកលើស្ពានជ្រោយចង្វារលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ព្រោះតែខឹងបបួលនារីជាសង្សារចូលទៅងូតទឹកក្នុងបន្ទប់ជាមួយតែនាងប្រកែកមិនព្រមចូល បែជាបោកកន្ត្រកដាក់សាប៊ូចោលរួចជិះម៉ូតូឡើងស្ពានជ្រោយចង្វារលោតទឹកសម្លាប់ខ្លួន កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ ប៉ែត ចាន់ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនវិរះប៊ុនថាំបច្ចុប្បន្ន ស្នាក់នៅក្នុងក្រុមហ៊ុន ក្នុងសង្កាត់ជ្រោយចង្វារ មានស្រុកកំណើតរសនៅខេត្តកំពង់ធំ

បើយោងតាមការបញ្ជាក់ពីនារីម្នាក់ត្រូវជាសង្សារបុរសរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុដោយជនរងគ្រោះបានបបួលរូបនាងចូលទៅងូតទឹកជាមួយនៅក្នុងបន្ទប់តែរូបនាងប្រកែកមិនព្រមចូល ពេលនោះដែរធ្វើឲ្យបុរសរងគ្រោះមានចិត្តខឹងយ៉ាងខ្លាំងក៏ទាញកន្រ្តកដាក់សារប៊ូបោកចោល រួចក៏ស្លៀកពាក់ទាញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល 1AS-8689ជិះចេញពីកន្លែងស្នាក់នៅក្នុងក្រុមហ៊ុនវីរៈប៊ុនថាំរួចជិះឡើងលើស្ពានជ្រោយចង្វារខណះពេលឡើងមកដល់លើស្ពានក៏បានតេហៅនារីជាសង្សារឲ្យមកយកម៉ូតូត្រឡប់ទៅវិញ ក្រោយមកនារីសង្សាររួមនិងនារីម្នាក់ទៀតរួមការងាជាមួយបានរត់ឡើងលើស្ពានទាំងប្រញាប់ ពេលឡើងមកដល់នារីជាសង្សារក៏បានយកកាតាបមួយឲ្យទៅបុរសរងគ្រោះ ពេលនោះដែរជនរងគ្រោះបានទុកស្បែកជើងមួយគូរនិងកាតាបមួយរួមទាំងងទូរសព្ទមួយគ្រឿងចោលនៅលើបង្កាន់ស្ពាន លោតទម្លាក់ខ្លួនចូលទៅក្នុងទន្លេលិចបាត់ទៅក្រោមតែម្តងទៅ ភ្លាមនោះដែរនារីជាសង្សារក៏អង្គុយយំស្រែកឱ្យអ្នកធ្វើដំណើរឆ្លងកាត់ជួយនិងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ

ក្រោយពីសមត្ថកិច្ចមូលដ្ឋានឡើងមកដល់ក៏បាននាំនារីជាសង្សារនិងម៉ូតូជនរងគ្រោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារដើម្បីសួរនាំបន្តជុំវិញហេតុការណ៍ខាងលើបន្ទាប់មកធ្វើកំណត់ហេតុប្រគល់ម៉ូតូទៅឲ្យនារីជាសង្សារវិញ៕