• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អាចារ្យធំបានបង្ហើរពាក្យមួយឃ្លាថា ស៊ូស្គមក្នុងកិត្តយស កុំរស់ដុះពោះព្រោះផ្សាយល្បែងបំពុលសង្គមជាតិ

ភ្នំពេញ៖លោកអាចារ្យធំ  ជាបុគ្គលម្នាក់ដែលគេស្គាល់ថា តែងតែលេចមុខចេញមកឈឺឆ្អាល់អំពីភាពសកម្មក្នុងសង្គម ជាពិសេសពាក់ព័ន្ធនិងវប្បធម៍ បានបង្ហើរពាក្យមួយឃ្លាយ៉ាងចាក់ដោតទៅកាន់តារាកំប្លែងម្នាក់ថា ស៊ូស្គមក្នុងកិត្តយស​ កុំរស់ដុះពោះព្រោះផ្សាយល្បែងបំពុលសង្គមជាតិ ។

នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អាចារ្យធំ នគររាជ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រូបគេបានចែករំលែកបន្តការបង្ហោះរបស់លោកចែម ចានរ៉ា ហៅ នាយ ពាក់មី ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា ខ្ញុំស្រឡាញ់​វប្បធម៌​តែអត់បានស្រឡាញ់អ្នកផ្សាយល្បែងទេ។

ជាមួយគ្នានេះអាចារ្យធំ បានបន្ថែមថា ពេលបងឈប់ផ្សាយល្បែង​ ប្អូនគោរពបង​ តម្កល់បងជា​បុគ្គលសាធារណ:ដែលមានឆន្ទៈចំពោះសង្គមជាតិ “ស៊ូស្គមក្នុងកិត្តយស​ កុំរស់ដុះពោះព្រោះផ្សាយល្បែងបំពុលសង្គមជាតិ” ។

គួររម្លឹកផងដែរថា ការលើកឡើងរបស់អាចារ្យធំ គឺបន្ទាប់ពី នាយ ពាក់ មី បានបង្ហោះសំណេរទៅកាន់អាចារ្យធំ ដែលមានខ្លឹមសារថា សម្តីឈ្លើយមែនប្អូន​ ប្អូនអួតថាស្រឡាញ់វប្បធម៍​ តែសម្តីមិនថ្លៃថ្នូរសោះ​ យ៉ាងណាក៏ប្អូនធ្លាប់មកផឹកស្រានៅផ្ទះបងដែ​តើ​ ឬប្អូនភ្លេចអស់ហើយ​ ?