• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលបង្រាបក្រុមក្មេងទំនើងចំនួន១២នាក់ ដែលបង្កភាពអណាធិបតេយ្យក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្មេងទំនើង១២នាក់ ត្រូវបានកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេញតាមឃាត់ខ្លួន ក្នុងនោះ២នាក់ជិះម៉ូតូឌុបគ្នារត់ពីភ្នំពេញ រហូតដល់ខេត្តកណ្តាល ហេតុការណ៍នេះបានឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ចំណុចក្បែរវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ព្រំប្រទល់ជាប់នឹងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឪ្យដឹងថា មុនដំបូងមានក្មេងទំនើងមួយក្រុម នាំគ្នាជិះម៉ូតូ តាមផ្លូវ ពេលជួបសមត្ថកិច្ច ភ័យនាំគ្នា ជិះរត់ ទៅបុកមន្រ្តីនគបាលម្នាក់រងរបួសធ្ងន់ នៅម្តុំមុខព្រះបរមរាជវាំង ក៏ត្រូវសមត្ថកិច្ចតាមឃាត់បានចំនួន១២នាក់ ។

សមត្ថកិច្ចបានបន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង១២នាក់ មាន២នាក់ទៀតជិះឌុបគ្នារត់ពីក្រុងភ្នំពេញ រហូតដល់ខេត្តកណ្តាល ទើបឃាត់បាន ដោយមានដោះខ្សែក្រវ៉ាត់ បម្រុងវាយតបតនិងសមត្ថកិច្ចថែមទៀត។

ក្រោយកើតហេតុ ក្មេងទំនើងទាំងនោះ ត្រូវបានកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំយកទៅសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕