• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ស្រ្តីម្នាក់សង្ស័យមានបញ្ហាផ្លូវចិត្ត អង្គុយយំនៅលើស្ពានកោះនរា បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ

ភ្នំពេញ៖ ស្រ្ដីវ័យប្រមាណ៣០ឆ្នាំម្នាក់ អង្គុយឡាយវីដេអូយំនៅបង្កាន់ដៃស្ពានកោះនរា បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ ហេតុការណ៍នេះបានឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅខាងកើតស្ពានកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីនារីខាងលើបានឲ្យដឹងថា៖ មុនពេលមកដល់ស្ពាន គាត់មានបញ្ហាផ្លូវចិត្ត រងសម្ពាធគ្រួសារ ត្រូវគ្រួសាររបស់គាត់វាយដំ ធ្វើអោយគាត់កើតទុកមិនសុខចិត្ត ក៏ធ្វើដំណើរពីផ្ទះមកកាន់ស្ពានកោះនរា រួចអង្គុយឡាយយំនៅក្បែរបង្កាន់ដៃស្ពានរបំណងចង់បញ្ចប់ជីវិត លុះដល់ម៉ោង១២អធ្រាត្រ គេឃើញអ្នកយកព័ត៌មាន និងសន្តិសុខតំបន់នោះ នាំគ្នាសាកសួរ និងលួងលោមគាត់ កុំអោយគិតខ្លី ទើបគាត់រៀបរាប់រឿងរ៉ាវក្នុងចិត្តចេញមកក្រៅអស់តែម្តង។

ដោយឡែកតាមការបញ្ជាក់របស់សន្តិសុខយាមតំបន់នោះបានបន្ថែមថា៖ នារីខាងលើ មានបញ្ហាសតិ ឧស្សាហ៍ឃើញនិយាយម្នាក់ឯង និងស្នាក់នៅក្រោមដើមឈើ ម្តុំកោះពេជ្រ ញឹកញាប់ដែរ។

ក្រោយពេលកើតហេតុ សន្តិសុខក៏បាននាំគ្នាលួងលោមគាត់អោយត្រឡប់ទៅផ្ទះវិញ ព្រោះនៅទីនោះគ្រោះថ្នាក់ ស្របពេលគេឃើញមានបងប្អូនសាច់ញាតិមកទទួលគាត់ ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព៕