• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ពលរដ្ឋសំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យទីតាំងការដ្ឋានដែលទុកសម្ភារៈសំណង់លើផ្លូវធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ភ្នំពេញ ៖ ការដ្ឋានសំណង់មួយកន្លែងបានយកផ្លូវសាធារណៈជាទីតាំងទុកដាក់សម្ភារៈសំណង់ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និងរំលោភលើផ្លូវសម្រាប់អ្នកធ្វើដំណើរ ជាពិសេសចិញ្ជើមផ្លូវអ្នកថ្មើជើង នឹងអាចបង្កគ្រោះថ្នាក់ណាមួយជាយថាហេតុផងដែរ ទីតាំងការដ្ឋានខាងលើស្ថិតនៅកំណត់ផ្លូវលេខ ៥៨៨ មូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរឆ្លងកាត់តាមកំណត់ផ្លូវនេះបានលើកឡើងថាទីតាំងការដ្ឋានមួយកន្លែងនេះតាំងពីចាប់ផ្ដើមសាងសង់គឺបានយកសម្ភារៈគ្រឿងសំណង់ទុកដាក់លើផ្លូវសាធារណៈតែម្ដងដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈនិងអាចបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរពេលយប់នឹងពេលថ្ងៃផងដែរ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរនោះនិងអ្នកដែលឧស្សាហ៍ធ្វើដំណើរឆ្លងកាត់កំណត់ផ្លូវលេខ៥៨៨ សំណូមពរដល់អាជ្ញាធរមូលដ្ឋានខណ្ឌលគោកគួរមានវិធានការឬក៏ចុះអប់រំណែនាំដល់ម្ចាស់ការដ្ឋានយកសម្ភារៈដែលទុកដាក់លើសាធារណៈនេះចេញដើម្បីងាយស្រួល ដល់អ្នកធ្វើដំណើរ៕