• Cambodia Peace Channel

យ៉ាងម៉េចទៀតហើយ! ក្រុមហ៊ុន Samsung ចំនួន៤ នៅវៀតណាម ធ្លាក់ចុះប្រាក់ចំណេញ

វៀតណាម៖ ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung ចំនួន៤ នៅវៀតណាម កត់សម្គាល់ប្រាក់ចំណេញសរុបចំនួន ៤,៧ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ២០% គិតចាប់ពីឆ្នាំ ២០១៧ មក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ហិរញ្ញវត្ថុ ចេញផ្សាយដោយសាជីវកម្មកូរ៉េខាងត្បូង។

ក្រុមហ៊ុន Samsung Ho Chi Minh City CE Complex (SEHC) តែមួយគត់ដែលទទួលបានប្រាក់ចំណេញ កើនឡើង ៣០លានដុល្លារ ស្មើរនឹង ១០% ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រុមហ៊ុន Samsung Electronics Thai Nguyen ជាសម្ព័ន្ធធំបំផុតរបស់សាជីវកម្មនៅវៀតណាម ធ្លាក់ចុះនៃប្រាក់ចំណេញរបស់ក្រុមហ៊ុនទាំងបីនេះដោយមានចំនួន ៨២០លានដុល្លារ ឬ ៣០,៦% ។

ក្រុមហ៊ុន Samsung Display Vietnam មានប្រាក់ចំណេញជិត ២០០លានដុល្លារ ឬ ១៨% ។

ក្រុមហ៊ុន Samsung Electronics Vietnam ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Samsung Bac Ninh ធ្លាក់ចុះប្រាក់ចំណេញចំនួន ១៥០លានដុល្លារ ឬ ៨,៥%។

នេះបើយោងតាមការចុះផ្សាយ ទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៩ នេះ

សូមជម្រាបថា ក្រុមហ៊ុន Samsung ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតនៅលើពិភពលោក ដែលមានអ្នកវិនិយោគទុនបរទេសច្រើនបំផុតនៅវៀតណាម នឹងមានបុគ្គលិកក្នុងស្រុកចំនួន ១៦០,០០០ នាក់៕

ដោយ៖ ស្រ៊ីប ឡានី