• Cambodia Peace Channel

តិចដូចកាលនៅជំនាន់ដឹកនាំ Jose Morinho ទៅ​ ! Pogba ហាក់មានទំនាក់ទំនងមិនសូវល្អជាមួយ លោកSolskjaer

អង់គ្លេស៖ក្រោយពីទទួលការបរាជ័យក្រោមថ្វីជើង Barcelona ដោយលទ្ធផល១ទល់នឹង០ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ថ្មី​ៗ​នេះ​ Paul Pogba ហាក់មិនមានអារម្មណ៍សប្បាយ ដោយគិតថា ក្លិបបិសាចក្រហម Manchester United ប្រហែលជាមិនអាចលេង ក្នុងពានរង្វាន់ UFFA Champion League នៅរដូវកាលក្រោយ ព្រោះបច្ចុប្បន្ន Man Utd ទទួលបានចំណាត់ថ្នាក់លេខ៦ ។

នេះបើយោងតាម Fox Sport ចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ដោយ​សរសេរ​ថា​ ទំនាក់ទំនងរវាង Paul Pogba និងលោក Ole Gunnar Solskjaer កំពុងមានភាពល្អក់កករនឹងគ្នាខ្លាំងណាស់។

ហេតុផលនៃទំនាក់ទំនងមិនល្អនេះ ព្រោះតែ Pogba ចង់ឲ្យ Manchester United បើកទ្វារឲ្យគេចាកចេញទៅកាន់ក្លឹប Real Madrid។

គួររំលឹក​ថា កីឡាករ Pogba ធ្លាប់បាននិយាយថា ក្លិប Real Madrid ជាក្តីស្រមៃរបស់រូបគេ ដោយពេលបច្ចុប្បន្ន រូបគេមានបំណងចាកចេញពីក្លិបបិសាចក្រហម Manchester United៕

ដោយ៖ម៉ាន សារ៉ាហ្វីន