• Cambodia Peace Channel

បាត់មុខ ឈិន ឈឿន ពីជម្រើសជាតិយូរ តាមពិតដោយសាររងរបួសរលាកទងសាច់ដុំសោះ

ភ្នំពេញ៖តាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ដោយដាក់ចំណងជើងថា”ឈិន ឈឿន ទៅពិនិត្យរបួសនៅវៀតណាមដើម្បីកំណត់មុខសញ្ញាឲ្យកាន់តែច្បាស់”។

មួយរយៈចុងក្រោយនេះ ខ្សែបម្រើសមាជិកជម្រើសជាតិកម្ពុជា និងក្លិបក្រសួងការពារជាតិ ហាក់មានការស្ងប់ស្ងាត់ ក្នុងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ តាំងពីមានវត្តមានអ្នកចាត់ថ្មីលោក KEISUKE HONDA និងគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក FELIX G.DALMAS មកដឹកនាំគោព្រៃកម្ពុជាមក។

កត្តាទាំងនេះ ខ្សែបម្រើ ឈិន ឈឿន បានបញ្ជាក់អំពីរបួសថា”ឈឺតាំងពីនៅជម្រើសជាតិមកម្ល៉េះ តែជាម្តងហើយ តែមកលេង ហាត់ វាឈឺវិញ ចាប់ផ្តើមចូលលីគឆ្នាំហ្នឹង។ ខ្ញុំអត់មានសម្រាកព្យាបាល វាឈឺខ្លាំងទៅៗ។ ដោយសារខ្ញុំចង់ជាប់ជម្រើសជាតិ ខ្ញុំអត់ចង់សម្រាកយូរ ចង់លេងដើម្បីជាប់ជម្រើសជាតិ”។

សូមជម្រាបថា ខ្សែបម្រើដែលមានប្រភពមកពីខេត្តព្រៃវែងនេះ តែងតែបង្ហាញខ្លួនឲ្យគោព្រៃកម្ពុជាជាញឹកញាប់ តាំងពីឈុតជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំ រហូតដល់ឈុតធំ ដែលគេតែងតែធ្វើបានល្អនៅតំបន់បម្រើស្លាប និងប្រយុទ្ធបានផងដែរ៕

ដោយ៖ស្រ៊ីប ឡានី