• Cambodia Peace Channel

ខ្ជិលនិយាយច្រើន ! FC Barcelona ដាក់កីឡាករ ៣រូប ជាថ្នូរនាំយក Neymar មកវិញ

អេស្ប៉ាញ៖រឿងរ៉ាវខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិប្រេស៊ីលកីឡាករ Neymar ចំពោះការដោះដូររវាងក្លិបយក្សបារាំង និងអេស្ប៉ាញ ហាក់មិនទាន់ដាច់ស្រឡះសោះ ពោលគឺនៅតែបន្តការវែកញែក និងលេចលឺព័ត៌មានជាហូរហែរបន្តបន្ទាប់មកដល់ពេលនេះ។

គេហទំព័រ sportskeeda បានចុះផ្សាយដោយចំណងជើងថា “ក្លិបអ្នកមានបុណ្យ FC Barcelona បានផ្តល់កិច្ចព្រមព្រៀងដោះដូរកីឡាករ Neymar ដ៏គួរឲ្យចាប់អារម្មណ៍ តែមិនមែនជាកញ្ចប់សាច់ប្រាក់“។

បើយោងតាមព័ត៌មានដែលយើងទទួលបាន ក្លិបអ្នកមានបុណ្យ FC Barcelona មិនបានផ្តល់ជាកញ្ចប់ថវិកាទៅដល់ក្លិប Paris Saint Germain ទេ ក្នុងការដោះដូរយកខ្សែប្រយុទ្ធ Neymar មកលេងនៅទឹកដីអេស្ប៉ាញ ប៉ុន្តែក្លិបអ្នកមានបុណ្យបានដាក់កីឡាករចំនួន ៣រូបក្នុងចំណោម ៤រូប ដើម្បីជាថ្នូរនឹងការនាំយក Neymar មកវិញ។

សូមជម្រាបថា ក្លិបអ្នកមានបុណ្យ FC Barcelona បានដាក់កីឡាករចំនួន ៣រូបក្នុងចំណោម ៤រូបជាថ្នូរនាំយកNeymar មកវិញនោះរួមមាន Philippe Coutinho, Dembele, Samuel Umtiti និងកីឡាករNelson Semedo៕ ដោយ៖ស្រ៊ីប ឡានី