• Cambodia Peace Channel

ចាំមើលមានក្លិបណាហ៊ានទេ ! Manchester United ដំឡើងតម្លៃខ្លួន Paul Pogba កប់ហ្មង

អង់គ្លេស៖រឿងរ៉ាវខ្សែបម្រើប្រយុទ្ធរបស់ជម្រើសជាតិបារាំងកីឡាករ Paul Pogba ក៏កំពុងអង្រួនពិភពវិស័យកីឡាបាល់ទាត់មិនស្ទើរដែរ អំពីការចង់ចាកចេញពីក្លិបបិសាចក្រហមManchester United ខណៈមានក្លិបយក្សជាច្រើនចង់បានរូបគេ ដូចក្លិបReal Madrid និងJuventus ជាដើម។

នៅថ្ងៃទី១៣ ខែកក្កដា នេះ គេហទំព័រ Dailymail ចុះផ្សាយថា បិសាចក្រហមបានតម្លើងតម្លៃខ្លួនខ្សែបម្រើ Paul Pogba រហូតដល់ ១៨០លានផោន ចំពោះក្លិបណាដែលចង់បានខ្សែបម្រើប្រយុទ្ធរូបនេះទៅចូលរួមជាមួយ។

ការដាក់តម្លៃខ្ពស់បែបនេះ គេអាចដឹងថា ក្លិបបិសាចក្រហមហាក់ដូចជាមិនចង់លក់ខ្សែបម្រើរូបនេះទេ ខណៈក្លិបបិសាចក្រហមធ្លាប់ដាក់តម្លៃ ១៥០លានផោនដល់ក្លិបអធិរាជស អំឡុងពេលក្លិបReal Madrid ចង់បានខ្សែបម្រើរូបនេះខ្លាំងកន្លងទៅ ប៉ុន្តែតម្លៃនេះលោកZidane មិនព្រមទិញ។

តម្លៃខ្ពស់បែបនេះច្បាស់ណាស់ថា គ្មានក្លិបណាមួយហ៊ានទិញខ្សែបម្រើ និងជាកីឡាករស្នូលរបស់ Manchester United រូបនេះទេ ហើយការតម្លើងតម្លៃយ៉ាងឆាប់រហ័យបែបនេះទំនងជាមានព័ត៌មានថា Paul Pogba នឹងចាកចេញទៅចូលរូមជាមួយក្លិបចាស់របស់គេ សេះបង្កង់Juventus នៅរដូវក្តៅនេះ៕ ដោយ៖ស្រ៊ីប ឡានី