• Cambodia Peace Channel

CPC-ទីបំផុត សង្វៀនTVK Fighter បានរៀបចំឲ្យ ធឿន ធារ៉ា ជួបជាមួយនឹង សាមី បានចាមេក ម្ដងទៀតនៅក្នុងសប្តាហ៍នេះ

្នំពេញ៖ជំនួបសារជាថ្មី រវាងកីឡាករ ធឿន ធារ៉ា និង កីឡាករ សាមី បានចាមេក ដែលភាគច្រើនគេស្គាល់ថាជាកូនសិស្សរបស់ ប៊ូ ខាវ បានរៀបចំឡើងម្តងទៀតលើសង្វៀនTVK Fighterខណៈដែលគ្រោងធ្វើឡើងនៅក្រុងបោយប៉ែតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះហើយ។

ការរៀបចំនេះ បន្ទាប់ពីមើលឃើញថា ការប្រកួតកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣កន្លងទៅរបស់កីឡាករទាំងពីរនៅមិនទាន់ដឹង ស ខ្មៅនៅឡើយ ខណៈការប្រកួត៥ទឹកពេញលទ្ធផលគឺស្មើគ្នា ពោលគឺការវាយហាក់មិនទាន់អស់ពីសមត្ថភាព ដែលជាហេតុធ្វើអោយកូនសិស្សរបស់ប៊ូ ខាវរូបនេះនៅតែចិញ្ចឹមកូនចិត្តចង់ជួប ធៀន ធារ៉ា ម្ដងទៀត ។

ជាមួយគ្នានេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ អ្នករៀបចំការប្រកួតបានដាក់លក្ខខណ្ឌពិសេសមួយ ដោយការប្រកួតនេះក្នុងទម្ងន់៧២គីឡូក្រាម ប្រសិនបើ ភាគីម្ខាងណាលើសគីឡូ គឺនឹងកាត់តម្លៃខ្លួនរបស់កីឡាករនោះយ៉ាងធ្ងន់ធ្ងរ ។

ជុំវិញជំនួបមួយនេះ ធ្វើអោយមហាជនជាពិសេសអ្នកស្នេហាគុនខ្មែររំពឹងថា ធឿន ធារ៉ា និងបញ្ចេញអោយអស់ពីសមត្ថភាព ក្នុងប្រកួតមួយនេះ៕