• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីអបអរ សារទរ ទិវាជាតិទីក្រុង ស្អាត នៅតំបន់កោះនរា

ភ្នំពេញ ៖ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីព្រះរាជពិធីអបអរ សារទរ ទិវាជាតិទីក្រុង ស្អាត និងយាងសួរសុខទុក្ខ ព្រមទាំងប្រោសព្រះរាជទានព្រះរាជអំណោយដល់ក្រុម កម្មករ កម្មការិនី ប្រមូល សំរាម និង សម្អាត ទីក្រុង នៅតំបន់កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤  ។