• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ប្រទះឃើញសាកសព ប្ដីប្រពន្ធ២នាក់ស្លាប់ក្នុងបន្ទប់ជួល សង្ស័យថាជាករណីឃាតកម្ម

ភ្នំពេញ ៖ បុរសម្នាក់បានវាយសម្លាប់សង្សាររបស់ខ្លួន រួចចងកខ្លួនឯងស្លាប់តាមក្រោយទាំង២នាក់ក្នុងបន្ទប់ជួលមួយកន្លែង បង្កការភ្ញាក់ផ្អើលជាខ្លាំង វេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងបន្ទប់ជួល B15 ជាន់ទី១ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេប្លែកមិនឃើញគូរសង្សារនេះចេញមកក្រៅ ចំណែកបន្ទប់ចាក់សោរជាប់ពីក្នុង និងធំក្លិនស្អុយចម្លែក ដោយសង្ស័យក៏នាំគ្នាអើតមើល ស្រាប់តែឃើញសពស្រី្ដជាសង្សារស្លាប់នៅមាត់ទ្វា ។ ចំណែកខាងប្រុសចងកស្លាប់ជាប់នឹងបន្ទប់ទឹក ទាំង២នាក់ស្លាប់បាត់ទៅហើយដោយ មិនទាន់ដឹងមូលហេតុនៅឡើយទេ។

ភ្លាមៗគេឃើញមានទាំងសមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិ៍ចោមចៅទី៣ នគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការពិនិត្យសពយ៉ាងយកចិត្តទុកដាក់នៅជាន់ខាងលើ ។