• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ដកហូតមុខតំណែង មេបញ្ជាការរងអាវុធហត្ថ ស្រុកស្វាយជ្រំ ៣រូបក្រោមមូលហេតុទារលុយ ជាថ្នូរនឹងការដោះលែងជនសង្ស័យ

ភ្នំពេញ ៖ មេបញ្ជាការរងអាវុធហត្ថ ស្រុកស្វាយជ្រំ៣រូបត្រូវដកហូតមុខតំណែងក្រោមមូលហេតុសារទារលុយ ជាថ្នូរនឹងការដោះលែងជនសង្ស័យ នេះបើយោងតាមសេចក្ដីសម្រេច កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។

 

 នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីសម្រេច ស្ដីពី ការដកហូតមុខតំណែង និងបន្ថយឋានន្ដរសក្ដិ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ចំនួន៣រូប មកត្រឹមជានាយទាហាន។

 

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា មូលហេតុ ពីបទទាមទារប្រាក់ចំនួន ១១០០ ដុល្លារ ជាថ្នូរនឹងការដោះលែងជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន៕