• Cambodia Peace Channel

វគ្គ១៦ក្រុមនៃក្របខណ្ឌ UCL បានបញ្ចប់ហើយ! តើក្រុមណាខ្លះឡើងទៅវគ្គ៨ ក្រុមចុងក្រោយ?

អង់គ្លេស៖ក្រោយពីធ្វើការប្រកួតជម្រុះវគ្គ១៦ក្រុមនៃក្របខណ្ឌ UEFA Champions league យ៉ាងស្វិតស្វាញ រួចមក បានរកឃើញ ក្រុមដែលឡើងទៅវគ្គ ៨ក្រុមក្រុមចុងក្រោយហើយ។ នៅក្នុងនោះមាន ៤ ក្រុមមកពី ក្របខណ្ឌអង់គ្លេស English Premier league , មកពីក្របខណ្ឌអេស្ប៉ាញ Laliga ១ក្រុម , មកពីក្របខណ្ឌ អ៊ីតាលី Serie A ១ក្រុម, មកពីក្របខណ្ឌព័រទុហ្គាល់ Primeira Liga ១ក្រុម, និងចុងក្រោយក្រុមនៅក្រប ខណ្ឌហុល្លង់ Eredivisie ១ក្រុម។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ UEFA Champions league រដូវកាល២០១៩នេះ មាន៤ក្រុម មកពីក្របខណ្ឌអង់គ្លេស English Premier league មានដូចជា៖ ក្រុមបិសាចក្រហម Manchester United, ក្រុមមាន់ខ្នាយមាស Tottenham Hotspur, ក្រុមហង្សក្រហម Liverpool, និងក្រុមពពកខៀវ Manchester City។

អ្វីដែលគួរអោយសោកស្តាយនោះ ក្រុមជើងឯក UEFA Champions league ៣សម័យជាប់ៗគ្នា Real Madrid បានធ្លាក់ត្រឹមវគ្គជម្រុះ១៦ ក្រុម ដោយស្នាដៃក្រុមមកពីហុល្លង់ Ajax។

ដូច្នេះយើងនឹងរងចាំមើលថា តើក្រុមណាប៉ះក្រុមណាទៀតនៅក្នុងវគ្គ៨ ក្រុមចុងក្រោយ នៃក្របខណ្ឌ UEFA Champions league ខណៈការចាប់ឆ្នោតនឹងត្រូវប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ស្រេន ឡាវី