• Cambodia Peace Channel

អស្ចារ្យណាស់ត្បូងឃ្មុំ ! លើកពានទាំងតូច ទាំងធំហ្មង

ភ្នំពេញ៖ម្ចាស់ជើងឯកនៃពានរង្វាន់ ជី ផាក យុវជនអាយុក្រោម១៥ឆ្នាំ សម្រាប់រដូវកាលឆ្នាំ២០១៩ នៅទីលានក្លិបបាល់ទាត់ វិសាខា កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញនេះ បានទៅលើក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ក្រោយយុវជនត្បូងឃ្មុំបានយកឈ្នះយុវជនខេត្តព្រះសីហនុ ក្នុងលទ្ធផល៣ទល់នឹង១។

ការគ្រងតំណែងជើងឯកនៃពានរង្វាន់ ជី ផាក យុវជនអាយុក្រោម១៥ឆ្នាំ របស់ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំនេះ ជាជ័យជំនះយ៉ាងធំធេងសម្រាប់មុខមាត់អ្នកខេត្តត្បូងឃ្មុំ ក្រោយក្រុមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំឈុតធំទើបក្លាយជាម្ចាស់ជើងឯក ពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តសម្រាប់ឆ្នាំ២០១៩ ក្រោយយកឈ្នះក្រុមបាល់ទាត់ខេត្តសៀមរាប ក្នុងលទ្ធផល១ទល់នឹង០ កាលពីពេលថ្មីៗនេះ។

សូមជម្រាបថា នៅក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ ជី ផាក យុវជនអាយុក្រោម១៥ឆ្នាំ រដូវកាលឆ្នាំ២០១៩ មានការចូលរួមបិទការប្រកួតដោយលោកស្រី កែ សួនសុភី ប្រធានក្លិបបាល់ទាត់ វិសាខា លោក ម៉ៃ តុលា អគ្គលេខាធិការងសហព័ន្ធកីឡាបាល់ទាត់កម្ពជា និងលោកស្រី ថៃ ហួរ អគ្គនាយិកាក្រុមហ៊ុនភេសជ្ជៈ G-Park ផងដែរ៕

ដោយ៖ស្រ៊ីប ឡានី