• Cambodia Peace Channel

ការបង្ហាញខ្លួនរបស់ Eden Hazard នៅ Bernabeu មានអ្នកគាំទ្រប្រមាណជា ៥ម៊ឺននាក់ ខណៈ Cristiano Ronaldo មានរហូតដល់៧ម៊ឺននាក់

អេស្ប៉ាញ៖ខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិក កីឡាករ Eden Hazard បានចូលទ្រនំថ្មី ក្លិបអធិរាជស Real Madrid និងបានបង្ហាញខ្លួននៅកីឡដ្ឋាន Estadio Santiago Bernabeu ជាលើកដំបូងដែលមានអ្នកចូលរួមគាំទ្រប្រមាណជាង៥ម៊ឺននាក់ ខណៈដែលខ្សែប្រយុទ្ធ Cristiano Ronaldo មានចំនួនអ្នកគាំទ្រប្រមាណជា ៧ម៊ឺននាក់មកចូលរួមគាំទ្រ។

ចំនួននេះនៅមានកម្រិតតិចជាងកំពូលខ្សែប្រយុទ្ធសញ្ជាតិប៉ទុយហ្គាល់ និងជាខ្សែប្រយុទ្ធសេះបង្កង់ Juventus នៅឡើយ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គេសង្កេតឃើញថា ការបង្ហាញខ្លួនរបស់ខ្សែប្រយុទ្ធចំណូលថ្មីអធិរាជសរូបនេះ ពុំបានបង្ហាញលេខអាវនោះទេ ពោលគឺផ្ទុយពីកំពូលខ្សែប្រយុទ្ធកីឡាករ Ronaldo ក្នុងការបង្ហាញខ្លួនពាក់អាវលេខ៧ ជាស្រេច កាលពីឆ្នាំ២០០៩។

សូមជម្រាបថា ខ្សែប្រយុទ្ធអតីតតោខៀវ Chelsea កីឡាករ Eden Hazard ជាកំពូលកីឡាករទី១ ដែលក្លិបអធិរាជស Real Madrid បានទិញមក បន្ទាប់ពីមានការចាកចេញរបស់កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ហើយក្លិបមានការធ្លាក់ទម្រងលេងយ៉ាងគំហុក៕

ដោយ៖ស្រ៊ីប ឡានី