• Cambodia Peace Channel

បឹងកេត នឹងប្រើកីឡដ្ឋានអគ្គិសនីកម្ពុជា ជាម្ចាស់ផ្ទះក្នុងជំនួបជាមួយក្លិប អគ្គស្នងការនគរបាលជាតិ សប្តាហ៍នេះ

ភ្នំពេញ៖ក្លិបបាល់ទាត់បឹងកេតអែហ្វស៊ី ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC អនុញ្ញាតិឲ្យពន្យាពេលធ្វើជាម្ចាស់ផ្ទះចំនួន ២ប្រកួត ពោលគឺសម្រាប់ការប្រកួតសប្តាហ៍ទី១១ និងទី១៣ នៃក្របខណ្ឌ Metfone Cambodian League សម្រាប់រដូវកាល២០១៩ នេះ។

បើតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ដោយសារបញ្ហាកីឡដ្ឋានរបស់ បឹងកេតសាងសង់មិនទាន់រួចរាល់ជាស្ថាពរ ហើយមិនអាចធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតពានរង្វាន់ក្របខណ្ឌ Metfone Cambodian League សម្រាប់រដូវកាល២០១៩ នេះបាន។

សូមរម្លឹកថា បើតាមកាលវិភាគនៃការប្រកួតចាស់ នៅថ្ងៃទី១៦ ខែមិថុនា ក្លិបបឹងកេត នឹងត្រូវប្រកួតជាមួយក្លិប អគ្គស្នងការនគរបាលជាតិ កីឡដ្ឋាន បឹងកេត វេលាម៉ោង ១៥៖៣០នាទី ពោលសប្តាហ៍ទី១១។ ហើយនៅថ្ងៃទី៣០ ខែមិថុនា ក្លិបបឹងកេត នឹងត្រូវប្រកួតជាមួយក្លិប គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន បឹងកេត វេលាម៉ោង ១៥៖៣០នាទី ពោលសសប្តាហទី១៣។

សូមជម្រាបថា បើតាមកាលវិភាគថ្មីនេះ សម្រាប់សប្តាហ៍ទី១១ បឹងកេតនឹងប្រើកីឡដ្ឋាន អគ្គិសនីកម្ពុជា ក្នុងជំនួបជាមួយក្លិប អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ខែមិថុនា វេលាម៉ោង ១៥៖៣០នាទី។ ដោយក្នុងជំនួបជាមួយក្លិប គិរីវង់សុខសែជ័យ នៅថ្ងៃទី៣០ ខែមិថុនា បឹងកេតនឹងប្រើកីឡដ្ឋាន គិរីវង់សុខសែជ័យ វេលាម៉ោង ១៥៖៣០នាទីរសៀល៕

ដោយ៖ស្រ៊ីប ឡានី