• Cambodia Peace Channel

មហិច្ឆតាអេត្យូពី ចង់ប្រែក្លាយពីប្រទេសកសិកម្ម ទៅឧស្សាហកម្មដោយយកចិនជាខ្នងបង្អែក

អេត្យូពី៖ប្រទេសអេត្យូបានងាកទៅចាប់ដៃជាមួយប្រទេសចិន ដើម្បីសាងសង់ឧទ្យានឧស្សាហកម្ម ដែលគ្រោងចំណាយអស់ ៣០០ លានដុល្លារអាមេរិក។

បើតាមសារព័ត៌មានចិនស៊ីនហួរ ចុះផ្សាយនៅថ្ងៃទី ១៣ ខែសីហាម្សិលមិញនេះបានឲ្យដឹងថា ទុនក្នុងការចំណាយប្រមាណ ៣០០ លានដុល្លារ គឺ៨៥ភាគរយ បានមកពីកម្ចីពីរដ្ឋាភិបាលចិន និង១៥ ភាគរយទៀតជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលអេត្យូពី។

ឧទ្យានឧស្សាហកម្ម គ្រោងនឹងសាងសង់នៅដំណាច់ឆ្នាំ ២០១៩នេះដែលមានទីតាំងនៅទីក្រុងអាដាម៉ាចម្ងាយ ៩៩ គីឡូម៉ែត្រភាគអាគ្នេយ៍ ពីទីក្រុងអាឌីសអាបាបា។

ឧទ្យានឧស្សាហកម្មនេះ ផ្តោតលើភាពទាក់ទាញក្រុមហ៊ុនផលិតឧបករណ៍ ហើយអាចបង្កើតឱកាសការងារដល់ប្រជាជនអេត្យូពីប្រមាណ ២៥.០០០ នាក់និងជាផ្នែកមួយ នៃផែនការដ៏ធំរបស់ប្រទេសអេត្យូពីដើម្បីប្រែក្លាយសេដ្ឋកិច្ចកសិកម្មដ៏ធំរបស់ខ្លួន ទៅជាឧស្សាហកម្មមួយនៅឆ្នាំ ២០២៥ ៕ដោយ៖ លី ស៊ូម៉ា